Friday, October 28, 2016

CR7៖ “ខ្ញុំ​ត្រូវ​ការ​អ្នក​ដែល​ស្អប់​ខ្ញុំ ​ដើម្បី​ជួយ​ខ្ញុំ​​ឲ្យ​កាន់​តែ​ខ្លាំង”

referfence: Sabay.com
Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​​បាន​លើក​ឡើង​ថា ​ការ​រិះគន់​​ពី​​អ្នក​ដែល​ស្អប់​ខ្លួន​ ​និង​ធ្វើ​ឲ្យ​រូប​គេ​​កាន់​តែ​ខ្លាំង​ជាង​​មុន និង​ជោគជ័យ​ជាង​មុន។
Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid
កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ ​កំពុង​មាន​ទម្រង់​លេង​ធ្លាក់​នៅ​រដូវ​កាល​នេះ​ បន្ទាប់​ពី​រក​គ្រាប់​​មិន​បាន​៤​ប្រកួត​​ចុង​ក្រោយ​ជាប់ៗ​គ្នា​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​និង​ជាប់​កំណត់ត្រា​ដ៏​អន់​បំផុត តាំង​ពី​ផ្ទេរ​ទៅ​លេង​នៅ​ Real Madrid ​ចាប់​ពី​ឆ្នាំ​២០០៩។

ជាង​នោះ​ទៀត​ ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​ ​បាន​ស្រែក​ចំអក​ឲ្យ​ Super Star ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ផង​ដែរ ​កាល​ប្រកួត​ Real ឈ្នះ​ Athletic Bilbao ​២-១ ​​យប់​ថ្ងៃ​អាទិត្យ​កន្លង​​ទៅ​ ខណៈ​ដែល​ Ronaldo ​ស៊ុត​​សរុប​១១​​ជើង​​ក្នុង​ប្រកួត​នោះ​ ​​ប៉ុន្តែ​​រក​គ្រាប់​ចូល​ទី​អត់​បាន​សោះ។




ឆ្លើយ​តប​នឹង​ចំណុច​ខាង​លើ​ ​ក្នុង​​បទ​សម្ភាសន៍ Q& A ​ជាមួយ​ទស្សនាវដ្ដី Coach Magazine ​សប្ដាហ៍​នេះ​ CR7 ​ត្រូវ​បាន​គេ​សួរ​សំនួរ​ថា៖ “តើ​បាល់ទាត់​ បាន​បង្រៀន​​មេរៀន​ដ៏​សំខាន់​បំផុត​អ្វី​ដល់​អ្នក?” ពេល​នោះ អតីត​តារា​ឆ្នើម​ក្រុម​ Manchester United ​រូប​នេះ​ បាន​ឆ្លើយ​តប​ថា៖ “ដើម្បី​​ប្រើ​ប្រាស់​មនុស្ស​គំនិត​អវិជ្ជមាន​ ​ហើយ​ប្រែ​ក្លាយ​វា​​ដើម្បី​ជំរុញ​​ទឹក​ចិត្ត​អ្នក។ ពិត​​ណាស់​ ខ្ញុំ​ត្រូវការ​​អ្នក​ដែល​ស្អប់​ខ្ញុំ…ពួកគេ​បាន​ជួយ​ឲ្យ​ខ្ញុំ​​​​សម្រេច​​នូវ​អ្វីៗ​ ដែល​ខ្ញុំ​ទទួល​បាន​ជោគជ័យ”៕

No comments:

Post a Comment