Friday, October 28, 2016

វិធី​សាស្ត្រ​ងាយ​ៗ ដើម្បី​ឆែក​មើល​ពត៌មាន​សំខាន់​របស់ iPhone/iPad អ្នក! ល្អ​បំផុត​សម្រាប់​អ្នក​ទិញ​ម៉ាស៊ីន​មួយទឹក!

Reference: CAMBO REPORT
រាល់ម៉ាស៊ីន iPhone, iPad និង iPod Touch របស់អ្នកមាន អាយុកាល របស់វារៀងៗខ្លួន ទៅតាមពេលវេលា ដែលយើងបាន ប្រើប្រាស់ ហើយអាយុកាល ទាំងនោះយើងអាច ធ្វើការឆែកមើល បានដោយ Free មិនគិតប្រាក់ អ្វីទាំងអស់ ដែលវាអាចប្រាប់ ឲ្យយើងដឹងយ៉ាង ច្បាស់ថា តើម៉ាស៊ីន iPhone, iPad និង iPod Touch របស់អ្នកបានដំណើរការ ម៉ាស៊ីនបាន ប៉ុន្មានថ្ងៃ ខែ ឆ្នាំទៅហើយ។ វាល្អបំផុតសម្រាប់ អ្នកទិញម៉ាស៊ីនមួយ ទឹកតាមទីផ្សារ ឬតពី គ្នាជាដើម ដើម្បីដឹងថា ម៉ាស៊ីននេះត្រូវបាន គេបើកប្រើបាន ប៉ុន្មានខែ ឬឆ្នាំ ទៅហើយ។






















ដើម្បីឆែកមើលអាយុកាលម៉ាស៊ីនរបស់អ្នកគឺមានភាព ងាយស្រួលបំផុត ដោយគ្រាន់តែ ធ្វើតាមជំហ៊ាន ងាយៗដូច ខាង
ក្រោម តែខេមបូរីផត សូមបន្ថែមទៀត ផងដែរថា វិធីសាស្ត្រនេះ គឺវាមិនត្រឹមតែអាច បញ្ជាក់ប្រាប់ អំពីអាយុកាលម៉ាស៊ីន ប៉ុណ្ណោះទេ វាថែមទាំងប្រាប់ មកវិញនូវ ម៉ូឌែលរបស់ម៉ាស៊ីន, ការធានា ពីក្រុមហ៊ុន Apple, មុខងារ Find My iPhone, ប្រាប់អំពី Status របស់មុខងារ iCloud ថាវាមានអ្នក ប្រើប្រាស់ iCloud ឬក៏អត់ ក៏ដូចជា មុខងារ Blacklist ថាតើម៉ាស៊ីន របស់អ្នកជាប់ Blacklist ឬក៏ អត់ជាដើម ដែលសុទ្ធសឹង ជាពត៌មានមានប្រយោជន៍ ទាក់ទង នឹងម៉ាស៊ីន។
វិធីសាស្ត្រ
  • ចូលទៅកាន់គេហទំព័រ imeipro.info ហើយសូមវាយលេខ IMEI របស់ម៉ាស៊ីន iPhone, iPad និង iPod Touch របស់អ្នកចូល ក្នុងប្រអប់។
  • បន្ទាប់មកចុចប្រអប់តូច I’m not a robot (រួចធ្វើតាមតម្រូវ ការដូចជា ចុចរូបភាព) បើអត់ មានក៏មិនអី!





















  • ចុងក្រោយគេសូមចុចប៊ូតុង Check ជាការស្រេច។ ដើម្បីស្វែងរកលេខ IMEI អ្នកអាចចូលទៅកាន់ Settings > General > About > IMEI ឬចុច *#06# នៅក្នុងមុខងារ Dial ឬមុខងារ Call ចេញចូល ក៏បាន។  


សង្ឃឹមថាការឆែក IMEI ដែលបង្ហាញនូវពត៌មានផ្សេងៗទៀត របស់ម៉ាស៊ីន iDevice របស់អ្នក នឹងអាចជួយ អ្នកក្នុងការ ស្វែងយល់ នូវពត៌មានសំខាន់ៗ របស់ម៉ាស៊ីនអ្នក បានច្រើន ពិសេសជួយទៅ ដល់អ្នកដែល ត្រៀមទិញ iPhone, iPad និង iPod Touch មួយទឹក ព្រោះអ្នកអាច ដឹងថាគេផ្លាស់ប្ដូរ សំបក ក៏ដូចជាដឹង ថាម៉ាស៊ីន នោះជាប់ iCloud ឬក៏អត់ជាដើម។




No comments:

Post a Comment